
Business canvas គឺជាម៉ូដែលឯកសារយុទ្ធសាស្រ្តថ្មី សំរាប់អ្នកដែលមានគំនិតចង់បង្កើតអាជីវកម្មដំបូង ត្រូវបានបង្កើតឡើងដោយ អាឡិចសាន់ដឺ អស្ទើវាល់ដឺ ( Alexander Osterwalder) និងលោក អីយ ភិគន័រ(Yves Pigneur)។
ឯកសារនេះ វាសម្រួលដល់ផែនការអាជីវកម្មបែបប្រពៃណី និងតាមលំនាំចាស់ អោយរួមមក នៅក្នុងឯកសារត្រឹមមួយទំព័រ ដែលគ្របដណ្តប់លើសមាសធាតុស្នូលនៃរបៀបដែលក្រុមហ៊ុនបង្កើត ចែកចាយ និងចាប់យកអតិថិជន។
នៅក្នុងឯកសារនេះបានបែងចែកជា ៩ ប្លុក ដែលវាត្រូវបានដាក់ជាក្រុមសំខាន់ៗ ៤ មានដូចជា៖
រចនាសម្ព័ន្ធផ្ទៃក្នុងក្រុមហ៊ុន,គុណសម្បត្តិផលិតផល,ផ្នែកចាប់យកអតិថិជន និងប្រព័ន្ធហិរញ្ញវត្ថុ។
រចនាសម្ព័ន្ធផ្ទៃក្នុងក្រុមហ៊ុន មាន៖
- ដៃគូសំខាន់(Key partners)៖ នៅក្នុងប្រអប់នេះ គឺសំដៅលើដៃគូសហការណ៏សំខាន់ រឺអ្នកផ្គត់ផ្គង់ដែលអ្នកត្រូវការ រឺ ជាប្រភពនៃវត្ថុធាតុដើម នៃផលិតផលរបស់អ្នក។
- សកម្មភាពស្នូល(Key Activities)៖ ជាសកម្មភាពសំខាន់ៗដែលក្រុមហ៊ុនត្រូវតែអនុវត្តដើម្បីដំណើរការអោយជោគជ័យក្នុងអាជីវកម្ម រឺ អាចជាវិធីសាស្ត្រក្នុងការបង្កើត ផលិតផល។
- ធនធានសំខាន់ៗ៖ ទ្រព្យសកម្មសំខាន់ - រូបវន្ត កម្មសិទ្ធបញ្ញា មនុស្ស ឬហិរញ្ញវត្ថុ ដែលត្រូវការដើម្បីធ្វើឱ្យគំរូអាជីវកម្មដំណើរការ។