Business Canvas

Business canvas គឺជាម៉ូដែលឯកសារយុទ្ធសាស្រ្តថ្មី សំរាប់អ្នកដែលមានគំនិតចង់បង្កើតអាជីវកម្មដំបូង ត្រូវបានបង្កើតឡើងដោយ អាឡិចសាន់ដឺ អស្ទើវាល់ដឺ​ ( Alexander Osterwalder) និងលោក​ អីយ ភិគន័រ(Yves Pigneur)។ ឯកសារនេះ វាសម្រួលដល់ផែនការអាជីវកម្មបែបប្រពៃណី និងតាមលំនាំចាស់ អោយរួមមក នៅក្នុងឯកសារត្រឹមមួយទំព័រ ដែលគ្របដណ្តប់លើសមាសធាតុស្នូលនៃរបៀបដែលក្រុមហ៊ុនបង្កើត ចែកចាយ និងចាប់យកអតិថិជន។ នៅក្នុងឯកសារនេះបានបែងចែកជា​ ៩​ ប្លុក ដែលវាត្រូវបានដាក់ជាក្រុមសំខាន់ៗ ៤ មានដូចជា៖ រចនាសម្ព័ន្ធផ្ទៃក្នុងក្រុមហ៊ុន,គុណសម្បត្តិផលិតផល,ផ្នែកចាប់យកអតិថិជន និងប្រព័ន្ធហិរញ្ញវត្ថុ។ រចនាសម្ព័ន្ធផ្ទៃក្នុងក្រុមហ៊ុន មាន៖- ដៃគូសំខាន់(Key partners)៖ នៅក្នុងប្រអប់នេះ គឺសំដៅលើដៃគូសហការណ៏សំខាន់ រឺអ្នកផ្គត់ផ្គង់ដែលអ្នកត្រូវការ រឺ ជាប្រភពនៃវត្ថុធាតុដើម នៃផលិតផលរបស់អ្នក។- សកម្មភាពស្នូល(Key Activities)៖ ជាសកម្មភាពសំខាន់ៗដែលក្រុមហ៊ុនត្រូវតែអនុវត្តដើម្បីដំណើរការអោយជោគជ័យក្នុងអាជីវកម្ម រឺ អាចជាវិធីសាស្ត្រក្នុងការបង្កើត ផលិតផល។ – ធនធានសំខាន់ៗ៖ ទ្រព្យសកម្មសំខាន់ – រូបវន្ត កម្មសិទ្ធបញ្ញា មនុស្ស ឬហិរញ្ញវត្ថុ ដែលត្រូវការដើម្បីធ្វើឱ្យគំរូអាជីវកម្មដំណើរការ។

Business Canvas Read More »